យកលេខផ្ទះរបស់អ្នកបូកចូលគ្នា! ហើយមើលទំនាយជើងលេខថាតើទស្សន៍ទាយអ្វីខ្លះអំពីមនុស្សក្នុងផ្ទះ របស់អ្នក លេខ ៥,៦,៩ ពិសេសជាងគេ
របៀបទស្សន៍ទាយលេខសំណាងអំពីសមាជិកក្នុងផ្ទះគឺពិតជាមាន ភាពងាយស្រួលបំផុត។ លេខផ្ទះរបស់អ្នកអាចប្រាប់បានថាតើសមាជិកផ្ទះរបស់អ្នកមានសំណាង ឬ ក៏អត់។ របៀបគណនាគឺយ៉ាងដូច្នេះ៖ ឧ. ផ្ទះលេខ ៣២៥/១ បានន័យថា ៣+២+៥+១=១១ បន្ទាប់មកយកលទ្ធផលបូកបំបែកគ្នាទៀត គឺ ១+១=២ ដូច្នេះសូមមើលទំនាយលេខ ២។ ឧទាហរណ៍ខាងលើគ្រាន់តែជាឧទាហរណ៍លេខផ្ទះស្មុគ្រស្មាញប៉ុណ្ណោះ ប្រសិនបើផ្ទះរបស់លោកអ្នកមានត្រឹមពីរខ្ទង់គឺរឹតតែងាយស្រួលបូកទៀត ។ ឧ. ផ្ទះលេខ ២៣ គឺស្មើ ២+៣=៥ ដូច្នេះត្រូវពិនិត្យមើលទំនាយលេខ ៥ ថាតើគេទស្សន៍ទាយយ៉ាងដូចម្តេច។ បើករណីផ្ទះលេខ ១៩គឺស្មើ ១+៩=១០ បន្ទាប់មកយកលេខ ១+០=១ ដូច្នេះត្រូវពិនិត្យមើលទំនាយលេខ ១។
ទំនាយផ្អែកតាមលេខផ្ទះ៖
* លេខ ១
ផ្ទះនេះមានមេផ្ទះកាចណាស់ សមាជិកក្នុងគ្រួសារគឺត្រង់ជើងភ្លឹងគ្មាននរណាម្នាក់ហ៊ានដើរហិចហើរ សេរីដោយគ្មានការអនុញ្ញាតទេ។
* លេខ ២
មេគ្រួសារនិងសមាជិកទាំងឡាយចូលចិត្តប្រកែកគ្នា ប៉ុន្តែចិត្តល្អដាក់គ្នា និងចេះអប់រំគ្នាជួយគ្នាស៊ីចង្វាក់គ្នាល្អណាស់ពេលមានអ្វីកើតឡើង ក្នុងគ្រួសារ។
* លេខ ៣
សមាជិកគ្រួសារជាមនុស្សរវល់រៀងៗខ្លួន គ្មាននរណានៅផ្ទះជុំគ្នាម្តងណាឡើយ បើមួយមក មួយទៀតជាប់រវល់រហូត។
* លេខ ៤
សមាជិកគ្រួសារទាំងអស់សុទ្ធជាមនុស្សកំពូលល្បិច ដែលមិនងាយមាននរណាម្នាក់ចាប់កំហុសបានឡើយ មិនថាប្រកបរបររកស៊ី ឬធ្វើការងារតូចធំទេ។
* លេខ ៥
សមាជិកគ្រួសាររស់នៅជុំគ្នា ល្អូកល្អិនជាមួយគ្នា ចេះជួយគ្នាសម្បើមណាស់ បើទោះបីជាមានពេលខ្លះមានបញ្ហារកាំរកូសគ្នាបន្តិចបន្តួចក្តី។ អ្វីដែលពិសេសគឺថាគ្រួសារមានសំណាងជាមួយលុយកាក់ណាស់ បើទោះបីជាក្សត់ដាច់យ៉ៃយ៉ាងណាក៏នៅតែមានលុយរត់មករកដែរ។
* លេខ ៦
មនុស្សក្នុងគ្រួសារភាគច្រើនរមែងក្លាយជាមនុស្សល្បី និងមានកិត្តិស័ព្ទក្នុងសង្គម។ ពួកគេអាចជាអ្នកជំនួញដ៏ប៉ិនប្រសព្វទៀតផង។
* លេខ ៧
សមាជិកគ្រួសារភាគច្រើនក្លាយជាអ្នកធ្វើការយប់ៗជ្រៅ។ ពួកគេភាគច្រើនជាអ្នកសិល្បៈ ហើយត្រឡប់មកផ្ទះវិញកណ្តាលៗអាធ្រាត្រសឹងរាល់ថ្ងៃ។
* លេខ ៨
គ្រួសារជួបទុក្ខសោកច្រើន ព្រោះនឹងត្រូវមានអ្នកឈឺប្រចាំកាយម្នាក់ដែលត្រូវការយកចិត្តទុកដាក់ និងថែរក្សាជាប់ជាប្រចាំ។
* លេខ ៩






Comments
Post a Comment